ដូច្នេះខ្ញុំក៏ទៅ ហើយប្រាប់ទេវតានោះឲ្យប្រគល់សៀវភៅតូចនោះមកខ្ញុំ។ ទេវតានោះក៏និយាយមកខ្ញុំថា៖ «ចូរយកសៀវភៅនេះទៅបរិភោគចុះ សៀវភៅនេះនឹងធ្វើឲ្យពោះអ្នកល្វីង ប៉ុន្ដែនៅក្នុងមាត់អ្នកនឹងផ្អែមដូចទឹកឃ្មុំ»។
ខ្ញុំក៏យកសៀវភៅតូចនោះពីដៃទេវតា រួចបរិភោគទៅ ហើយនៅក្នុងមាត់ខ្ញុំសៀវភៅតូចនោះផ្អែមដូចទឹកឃ្មុំ លុះពេលខ្ញុំបរិភោគរួចហើយ ក៏ធ្វើឲ្យពោះខ្ញុំល្វីងមែន។