1
Mark 2:17
Khmer Christian Bible
នៅពេលព្រះយេស៊ូឮដូច្នេះ ក៏មានបន្ទូលទៅគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។ ខ្ញុំមិនបានមកដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
ប្រៀបធៀប
រុករក Mark 2:17
2
Mark 2:5
ព្រះអង្គបានឃើញជំនឿអ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃជើងនោះថា៖ «កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»
រុករក Mark 2:5
3
Mark 2:27
រួចព្រះអង្គមានបន្ទូលទៅគេថា៖ «ថ្ងៃសប្ប័ទតាំងឡើងសម្រាប់មនុស្ស ប៉ុន្ដែមិនមែនមនុស្សសម្រាប់ថ្ងៃសប្ប័ទទេ
រុករក Mark 2:27
4
Mark 2:4
តែដោយសារមានមនុស្សច្រើនកកកុញពេក គេមិនអាចនាំមនុស្សស្លាប់ដៃជើងនោះចូលទៅខាងក្នុងបានទេ គេក៏រើដំបូលចំកន្លែងដែលព្រះអង្គនៅ លុះបានរើហើយ ក៏សំរូតមនុស្សស្លាប់ដៃជើងដែលកំពុងដេកលើកន្ទេលនោះចុះ
រុករក Mark 2:4
5
Mark 2:10-11
ប៉ុន្ដែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ» ព្រះអង្គមានបន្ទូលទៅកាន់អ្នកស្លាប់ដៃជើងថា៖ «ខ្ញុំនិយាយទៅកាន់អ្នក ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ហើយទៅផ្ទះចុះ»
រុករក Mark 2:10-11
6
Mark 2:9
តើការដែលនិយាយទៅកាន់អ្នកស្លាប់ដៃជើងថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង យកកន្ទេលរបស់អ្នក ដើរទៅ មួយណាស្រួលជាង?
រុករក Mark 2:9
7
Mark 2:12
គាត់ក៏ក្រោកឡើងភ្លាម ហើយយកកន្ទេលចេញទៅនៅមុខមនុស្សទាំងអស់ ដូច្នេះ គ្រប់គ្នាក៏នឹកអស្ចារ្យក្នុងចិត្ដ ហើយសរសើរតម្កើងព្រះជាម្ចាស់ ដោយនិយាយថា៖ «យើងមិនដែលឃើញអ្វីដូចនេះទាល់តែសោះពីមុនមក»។
រុករក Mark 2:12
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ