1
ទំនុកតម្កើង 34:18
ព្រះគម្ពីរខ្មែរសាកល
ព្រះយេហូវ៉ានៅជិតអ្នកដែលបែកខ្ទេចក្នុងចិត្ត ហើយព្រះអង្គទ្រង់សង្គ្រោះអ្នកដែលមានវិប្បដិសារីខាងឯវិញ្ញាណ។
ប្រៀបធៀប
រុករក ទំនុកតម្កើង 34:18
2
ទំនុកតម្កើង 34:4
ខ្ញុំបានស្វែងរកព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយនឹងខ្ញុំ ហើយរំដោះខ្ញុំពីអស់ទាំងការភិតភ័យរបស់ខ្ញុំ។
រុករក ទំនុកតម្កើង 34:4
3
ទំនុកតម្កើង 34:19
មនុស្សសុចរិតរងការធ្វើទុក្ខជាច្រើន ប៉ុន្តែព្រះយេហូវ៉ាទ្រង់រំដោះគេពីគ្រប់សេចក្ដីទាំងនោះ
រុករក ទំនុកតម្កើង 34:19
4
ទំនុកតម្កើង 34:8
ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
រុករក ទំនុកតម្កើង 34:8
5
ទំនុកតម្កើង 34:5
អ្នកដែលរំពឹងមើលទៅព្រះអង្គ ក៏ភ្លឺចែងចាំង ហើយមុខរបស់គេមិនអៀនខ្មាសឡើយ។
រុករក ទំនុកតម្កើង 34:5
6
ទំនុកតម្កើង 34:17
នៅពេលមនុស្សសុចរិតស្រែកឡើង ព្រះយេហូវ៉ាក៏សណ្ដាប់ ហើយរំដោះពួកគេពីអស់ទាំងទុក្ខវេទនារបស់ពួកគេ។
រុករក ទំនុកតម្កើង 34:17
7
ទំនុកតម្កើង 34:7
ទូតសួគ៌របស់ព្រះយេហូវ៉ាបោះទ័ពជុំវិញអ្នកដែលកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេ។
រុករក ទំនុកតម្កើង 34:7
8
ទំនុកតម្កើង 34:14
ចូរបែរចេញពីការអាក្រក់ ហើយប្រព្រឹត្តការល្អវិញ ចូរស្វែងរកសន្តិភាព ហើយដេញតាមវា។
រុករក ទំនុកតម្កើង 34:14
9
ទំនុកតម្កើង 34:13
ចូរឲ្យអ្នកនោះទប់អណ្ដាតរបស់ខ្លួនពីការនិយាយអាក្រក់ ហើយទប់បបូរមាត់របស់ខ្លួនពីការនិយាយសេចក្ដីបោកបញ្ឆោត។
រុករក ទំនុកតម្កើង 34:13
10
ទំនុកតម្កើង 34:15
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅលើមនុស្សសុចរិត ហើយព្រះកាណ៌របស់ព្រះអង្គនៅនឹងសម្រែករបស់ពួកគេ។
រុករក ទំនុកតម្កើង 34:15
11
ទំនុកតម្កើង 34:3
ចូរលើកតម្កើងព្រះយេហូវ៉ាជាមួយខ្ញុំ! យើងនាំគ្នាលើកព្រះនាមរបស់ព្រះអង្គឡើងជាមួយគ្នា!
រុករក ទំនុកតម្កើង 34:3
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ