1
ទំនុកតម្កើង 22:1
ព្រះគម្ពីរខ្មែរសាកល
ព្រះរបស់ទូលបង្គំ! ព្រះរបស់ទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោល? ហេតុអ្វីបានជាព្រះអង្គនៅឆ្ងាយពីការសង្គ្រោះទូលបង្គំ ហើយនៅឆ្ងាយពីពាក្យថ្ងូររបស់ទូលបង្គំដូច្នេះ?
ប្រៀបធៀប
រុករក ទំនុកតម្កើង 22:1
2
ទំនុកតម្កើង 22:5
ពួកគាត់បានស្រែកយំទៅកាន់ព្រះអង្គ នោះពួកគាត់ត្រូវបានរំដោះ ពួកគាត់បានជឿទុកចិត្តលើព្រះអង្គ នោះពួកគាត់មិនបានអាម៉ាស់មុខឡើយ។
រុករក ទំនុកតម្កើង 22:5
3
ទំនុកតម្កើង 22:27-28
អស់ទាំងចុងបំផុតនៃផែនដីនឹងនឹកចាំអំពីព្រះយេហូវ៉ា ហើយត្រឡប់មករកព្រះអង្គវិញ អស់ទាំងពូជសាសន៍នៃប្រជាជាតិនានានឹងថ្វាយបង្គំនៅចំពោះព្រះអង្គ។ ដ្បិតព្រះរាជ្យគឺជារបស់ព្រះយេហូវ៉ា ហើយព្រះអង្គទ្រង់គ្រប់គ្រងលើប្រជាជាតិនានា។
រុករក ទំនុកតម្កើង 22:27-28
4
ទំនុកតម្កើង 22:18
ពួកគេចែកសម្លៀកបំពាក់របស់ទូលបង្គំក្នុងចំណោមពួកគេ ហើយចាប់ឆ្នោតយកអាវរបស់ទូលបង្គំ។
រុករក ទំនុកតម្កើង 22:18
5
ទំនុកតម្កើង 22:31
ពួកគេនឹងមកប្រកាសសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គដល់ប្រជាជនដែលមិនទាន់កើតមកថា ព្រះអង្គបានធ្វើការនេះ៕
រុករក ទំនុកតម្កើង 22:31
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ