ព្រះអង្គក៏ធ្វើខ្សែតីដោយខ្សែ រួចដេញពួកគេគ្រប់គ្នាឲ្យចេញពីព្រះវិហារ ទាំងចៀម និងគោ ហើយបាចប្រាក់របស់ពួកអ្នកដូរលុយចោល ព្រមទាំងផ្កាប់តុទាំងនោះផង។ ព្រះអង្គមានបន្ទូលនឹងពួកអ្នកលក់ព្រាបថា៖“ចូរយករបស់ទាំងនេះចេញពីទីនេះទៅ! កុំធ្វើឲ្យដំណាក់របស់ព្រះបិតាខ្ញុំទៅជាផ្ទះលក់ដូរឡើយ!”។