1
យ៉ូហាន 12:26
ព្រះគម្ពីរខ្មែរសាកល
ប្រសិនបើអ្នកណាបម្រើខ្ញុំ អ្នកនោះត្រូវតែមកតាមខ្ញុំ ហើយកន្លែងដែលខ្ញុំនៅ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ ប្រសិនបើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។
ប្រៀបធៀប
រុករក យ៉ូហាន 12:26
2
យ៉ូហាន 12:25
អ្នកដែលស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលស្អប់ជីវិតរបស់ខ្លួននៅពិភពលោកនេះ អ្នកនោះនឹងរក្សាជីវិតរហូតដល់ជីវិតអស់កល្បជានិច្ច។
រុករក យ៉ូហាន 12:25
3
យ៉ូហាន 12:24
ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែគ្រាប់ស្រូវធ្លាក់ទៅដីហើយងាប់ ពុំនោះទេ វានៅតែមួយដដែល ប៉ុន្តែប្រសិនបើងាប់វិញ វាបង្កើតផលជាច្រើន។
រុករក យ៉ូហាន 12:24
4
យ៉ូហាន 12:46
ខ្ញុំមកជាពន្លឺក្នុងពិភពលោក ដើម្បីកុំឲ្យអស់អ្នកដែលជឿលើខ្ញុំ ស្ថិតនៅក្នុងសេចក្ដីងងឹតឡើយ។
រុករក យ៉ូហាន 12:46
5
យ៉ូហាន 12:47
ប្រសិនបើអ្នកណាឮពាក្យរបស់ខ្ញុំ ហើយមិនប្រតិបត្តិតាមខ្ញុំមិនកាត់ទោសអ្នកនោះទេ ពីព្រោះខ្ញុំមកមិនមែនដើម្បីកាត់ទោសមនុស្សលោកឡើយ គឺដើម្បីសង្គ្រោះមនុស្សលោកវិញ។
រុករក យ៉ូហាន 12:47
6
យ៉ូហាន 12:3
ពេលនោះ ម៉ារាយកប្រេងក្រអូបណារ៍ដូសុទ្ធដ៏មានតម្លៃចំណុះបីរយមិល្លីលីត្រ លាបព្រះបាទារបស់ព្រះយេស៊ូវ ហើយជូតព្រះបាទាព្រះអង្គដោយសក់របស់នាង។ ផ្ទះនោះក៏ពេញទៅដោយក្លិនប្រេងក្រអូប។
រុករក យ៉ូហាន 12:3
7
យ៉ូហាន 12:13
ពួកគេក៏យកធាងលម៉ើ ចេញទៅទទួលព្រះអង្គ ហើយស្រែកថា៖ “ហូសាណា! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់ គឺព្រះមហាក្សត្រនៃអ៊ីស្រាអែល!”។
រុករក យ៉ូហាន 12:13
8
យ៉ូហាន 12:23
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ពេលវេលាមកដល់ហើយ ដើម្បីឲ្យកូនមនុស្សបានទទួលការលើកតម្កើងសិរីរុងរឿង។
រុករក យ៉ូហាន 12:23
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ