ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ឪពុករបស់អ្នក និងបងប្អូនរបស់អ្នកបានមកឯអ្នកហើយ។ ដែនដីអេហ្ស៊ីបនៅចំពោះអ្នកហើយ ដូច្នេះចូរឲ្យឪពុករបស់អ្នក និងបងប្អូនរបស់អ្នករស់នៅកន្លែងល្អបំផុតនៃទឹកដីនេះចុះ។ ចូរឲ្យពួកគេរស់នៅក្នុងស្រុកកូសែន ហើយប្រសិនបើអ្នកដឹងថាមានមនុស្សជំនាញក្នុងចំណោមពួកគេ ចូរតាំងពួកគេជាអ្នកគ្រប់គ្រងលើហ្វូងសត្វរបស់យើងផង”។