លោកុប្បត្តិ 47:5-6
លោកុប្បត្តិ 47:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ផារ៉ោនមានរាជឱង្ការទៅលោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។ ស្រុកអេស៊ីព្ទនៅមុខលោកស្រាប់ ដូច្នេះ ចូរចាត់ចែងឲ្យឪពុក និងបងប្អូនរបស់លោកតាំងទីលំនៅ នៅកន្លែងដ៏ល្អបំផុតចុះ ចូរឲ្យពួកគេនៅក្នុងស្រុកកូសែនទៅ ហើយប្រសិនបើលោកស្គាល់អ្នកណា ក្នុងចំណោមពួកគេដែលមានសមត្ថភាព ចូរឲ្យគេមើលខុសត្រូវលើហ្វូងសត្វរបស់យើងផង»។
លោកុប្បត្តិ 47:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះចៅផារ៉ោនមានរាជឱង្ការមកកាន់លោកយ៉ូសែបថា៖ «ឪពុក និងបងប្អូនរបស់លោកបានមកជួបជុំនឹងលោកហើយ។ លោកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំលោកចាត់ចែងឲ្យឪពុក និងបងប្អូនលោក តាំងទីលំនៅលើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើលោកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
លោកុប្បត្តិ 47:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះផារ៉ោនមានបន្ទូលទៅយ៉ូសែបថា ឪពុក នឹងបងប្អូនអ្នកបានមកឯអ្នកហើយ ដូច្នេះស្រុកអេស៊ីព្ទនៅមុខអ្នកស្រាប់ហើយ ចូរឲ្យឪពុក នឹងបងប្អូនអាស្រ័យនៅត្រង់កន្លែងដ៏ល្អបំផុតចុះ ចូរឲ្យគេនៅក្នុងស្រុកកូសែនទៅ បើអ្នកស្គាល់អ្នកណាក្នុងពួកគេដែលប្រសប់វាងវៃ នោះចូរតាំងគេឡើងឲ្យធ្វើជាមេគង្វាលលើហ្វូងសត្វរបស់យើងផង