យើងនឹងបង្កើនចំនួនពូជពង្សរបស់អ្នកឡើងដូចផ្កាយនៅលើមេឃ ហើយប្រគល់ទឹកដីទាំងអស់នេះទៅពូជពង្សរបស់អ្នក។ អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក ពីព្រោះអ័ប្រាហាំបានស្ដាប់តាមសំឡេងរបស់យើង ហើយកាន់តាមអស់ទាំងសេចក្ដីបង្គាប់ បទបញ្ជា បទបញ្ញត្តិ និងក្រឹត្យវិន័យរបស់យើង”។