ព្រះមានបន្ទូលនឹងទ្រង់ក្នុងសុបិនថា៖ “មែន យើងដឹងហើយថាអ្នកបានធ្វើការនេះដោយចិត្តបរិសុទ្ធ ដូច្នេះយើងបានឃាត់អ្នកមិនឲ្យប្រព្រឹត្តបាបទាស់នឹងយើង។ ហេតុនេះហើយបានជាយើងមិនបានឲ្យអ្នកប៉ះពាល់នាងឡើយ។ ឥឡូវនេះ ចូរប្រគល់ប្រពន្ធរបស់បុរសនោះទៅវិញចុះ ដ្បិតគាត់ជាព្យាការី ដូច្នេះគាត់នឹងអធិស្ឋានឲ្យអ្នក នោះអ្នកនឹងមានជីវិតរស់។ ប៉ុន្តែប្រសិនបើអ្នកមិនប្រគល់ទៅវិញទេ ចូរដឹងថាអ្នកមុខជាស្លាប់មិនខាន គឺអ្នក និងមនុស្សទាំងអស់ដែលជារបស់អ្នក”។