កងទ័ពពីទ្រង់នឹងក្រោកឡើង ហើយបន្ទាបបន្ថោកទីវិសុទ្ធដែលជាបន្ទាយ ព្រមទាំងបញ្ឈប់តង្វាយប្រចាំថ្ងៃ ហើយតាំងតួគួរឲ្យស្អប់ខ្ពើមដែលបង្កការហិនវិនាសវិញ។ ទ្រង់នឹងបង្ខូចពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសម្ពន្ធមេត្រីដោយពាក្យបញ្ជោរ ប៉ុន្តែប្រជារាស្ត្រដែលស្គាល់ព្រះរបស់ខ្លួននឹងមានកម្លាំងឡើង ហើយចាត់វិធានការ។