លុះប្រហែលជាកណ្ដាលអធ្រាត្រ ប៉ូល និងស៊ីឡាសកំពុងអធិស្ឋាន ទាំងច្រៀងសរសើរតម្កើងព្រះ ហើយពួកអ្នកទោសក៏កំពុងស្ដាប់ពួកគេដែរ។ រំពេចនោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ធ្វើឲ្យគ្រឹះគុករង្គើ ទ្វារគុកទាំងអស់របើកឡើងភ្លាម ហើយចំណងរបស់អ្នកទោសទាំងអស់ក៏របូតចេញ។