1
ទំនុកតម្កើង 71:5
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ព្រះអង្គជាទីទុកចិត្តរបស់ទូលបង្គំ តាំងពីក្មេងមក។
ប្រៀបធៀប
រុករក ទំនុកតម្កើង 71:5
2
ទំនុកតម្កើង 71:3
សូមធ្វើជាថ្មដាជ្រកកោនដល់ទូលបង្គំ ជាកន្លែងដែលទូលបង្គំ ចូលមករកថ្មដានេះជានិច្ច ព្រះអង្គបានចេញបញ្ជាឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយរបស់ទូលបង្គំ។
រុករក ទំនុកតម្កើង 71:3
3
ទំនុកតម្កើង 71:14
រីឯទូលបង្គំវិញ ទូលបង្គំនឹងមានសង្ឃឹមជានិច្ច ហើយនឹងរឹតតែសរសើរតម្កើងព្រះអង្គថែមទៀត។
រុករក ទំនុកតម្កើង 71:14
4
ទំនុកតម្កើង 71:1
ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។
រុករក ទំនុកតម្កើង 71:1
5
ទំនុកតម្កើង 71:8
មាត់ទូលបង្គំពេញដោយពាក្យ សរសើរតម្កើងព្រះអង្គ ហើយដោយពាក្យលើកតម្កើង ព្រះអង្គដរាបរាល់ថ្ងៃ។
រុករក ទំនុកតម្កើង 71:8
6
ទំនុកតម្កើង 71:15
មាត់ទូលបង្គំនឹងថ្លែងប្រាប់ពីកិច្ចការដ៏សុចរិត និងពីកិច្ចការសង្គ្រោះរបស់ព្រះអង្គដរាបរាល់ថ្ងៃ ដ្បិតកិច្ចការនោះមានចំនួនច្រើនឥតគណនា។
រុករក ទំនុកតម្កើង 71:15
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ