ដូច្នេះ កំផែងបានសង់ចប់សព្វគ្រប់ នៅថ្ងៃទីម្ភៃប្រាំ ខែភទ្របទ គឺក្នុងរយៈពេលហាសិបពីរថ្ងៃ។ កាលខ្មាំងសត្រូវរបស់យើងទាំងប៉ុន្មានបានឮដំណឹងនេះ សាសន៍ដទៃទាំងប៉ុន្មានដែលនៅជុំវិញយើងក៏ភ័យខ្លាច ហើយគេទ្រោមចុះជាខ្លាំងនៅចំពោះភ្នែករបស់ខ្លួន ដ្បិតគេយល់ឃើញថា កិច្ចការនេះកើតឡើងដោយសារជំនួយរបស់ព្រះនៃយើង។