1
លេវីវិន័យ 26:12
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។
ប្រៀបធៀប
រុករក លេវីវិន័យ 26:12
2
លេវីវិន័យ 26:4
នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។
រុករក លេវីវិន័យ 26:4
3
លេវីវិន័យ 26:3
បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាម
រុករក លេវីវិន័យ 26:3
4
លេវីវិន័យ 26:6
យើងនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ អ្នករាល់គ្នានឹងដេកដោយឥតមានអ្នកណាមកបំភ័យឡើយ យើងនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកអ្នកដែរ។
រុករក លេវីវិន័យ 26:6
5
លេវីវិន័យ 26:9
យើងនឹងជួយទំនុកបម្រុងអ្នករាល់គ្នា ឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង ហើយយើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នាដែរ
រុករក លេវីវិន័យ 26:9
6
លេវីវិន័យ 26:13
យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាអ្នកបម្រើរបស់គេទៀត យើងបានបំបាក់កាំនឹមរបស់អ្នករាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។
រុករក លេវីវិន័យ 26:13
7
លេវីវិន័យ 26:11
យើងនឹងតាំងទីលំនៅរបស់យើងនៅកណ្ដាលអ្នករាល់គ្នា ឥតដែលមានស្អប់ខ្ពើមដល់អ្នករាល់គ្នាឡើយ។
រុករក លេវីវិន័យ 26:11
8
លេវីវិន័យ 26:1
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។
រុករក លេវីវិន័យ 26:1
9
លេវីវិន័យ 26:10
អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។
រុករក លេវីវិន័យ 26:10
10
លេវីវិន័យ 26:8
ពួកអ្នកតែប្រាំនាក់នឹងដេញគេដល់ទៅមួយរយនាក់ ហើយពួកអ្នកមួយរយនាក់នឹងដេញគេដល់ទៅមួយម៉ឺននាក់ក៏បាន អស់ទាំងខ្មាំងសត្រូវអ្នកនឹងដួលដោយដាវនៅមុខអ្នក។
រុករក លេវីវិន័យ 26:8
11
លេវីវិន័យ 26:5
ការបញ្ជាន់ស្រូវរបស់អ្នករាល់គ្នា នឹងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត អ្នករាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនៅក្នុងស្រុករបស់អ្នកដោយសុខសាន្ត។
រុករក លេវីវិន័យ 26:5
12
លេវីវិន័យ 26:7
អ្នករាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខរបស់អ្នក។
រុករក លេវីវិន័យ 26:7
13
លេវីវិន័យ 26:2
អ្នករាល់គ្នាត្រូវរក្សាអស់ទាំងពេលសប្ប័ទរបស់យើង ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងជាព្រះយេហូវ៉ា។
រុករក លេវីវិន័យ 26:2
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ