ឯព្រះធ្វើឲ្យពួកធំៗទាំងនោះមានអាយុវែង
ដោយសារព្រះចេស្តារបស់ព្រះអង្គ
ចំណែកពួកអ្នកដែលគ្មានសង្ឃឹមក្នុងជីវិតនេះ
គេបានឡើងជាធំ។
ព្រះអង្គប្រទានឲ្យគេបានសេចក្ដីសុខ
ហើយគេពឹងពាក់លើសេចក្ដីនោះ
តែព្រះនេត្ររបស់ព្រះអង្គ
ទតឃើញអស់ទាំងផ្លូវរបស់គេ
គេបានឡើងជាធំ ក្នុងពេលតែមួយភ្លែតទេ
គេនឹងត្រូវស្វិតក្រៀម ហើយហោះហើរ
ទៅដូចជាមនុស្សដទៃទាំងអស់
គេត្រូវកាត់ចេញដូចជាគួរស្រូវ។