អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក
ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។
ដូច្នេះ ចូរពិចារណា ហើយដឹងថា
ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា
ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច
ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់
ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល
របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។