យេរេមា 2:19
យេរេមា 2:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អំពើទុច្ចរិតរបស់អ្នក នឹងវាយផ្ចាលអ្នក ហើយការរាថយរបស់អ្នក នឹងស្ដីបន្ទោសអ្នកវិញ។ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលអ្នកបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃអ្នក ឥតមានចិត្តកោតខ្លាច ដល់យើងនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូល របស់ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។
យេរេមា 2:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរឲ្យអំពើអាក្រក់របស់អ្នកដាក់ទោសអ្នក ចូរឲ្យអំពើក្បត់របស់អ្នកផ្តន្ទាអ្នក។ ដូច្នេះ អ្នកនឹងដឹងច្បាស់ថា ការបោះបង់ និងការមិនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នក នាំឲ្យអ្នករងទុក្ខវេទនាដ៏ជូរចត់។ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ នៃពិភពទាំងមូល។
យេរេមា 2:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អំពើទុច្ចរិតរបស់ឯង នឹងវាយផ្ចាលឯង ហើយការរាថយរបស់ឯង នឹងស្តីបន្ទោសឯងវិញ ដូច្នេះ ចូរពិចារណា ហើយដឹងថា ការដែលឯងបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះនៃឯង ឥតមានចិត្តកោតខ្លាចដល់អញនៅក្នុងខ្លួន នោះជាការអាក្រក់ ក៏ជូរចត់ណាស់ហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ។