យើងនេះគឺជាយេហូវ៉ា យើងបានហៅអ្នកមក
ដោយសេចក្ដីសុចរិត
យើងនឹងកាន់ដៃអ្នក ហើយរក្សាអ្នក
យើងប្រទាននិមិត្តរូបមួយដល់អ្នក
ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន
ជាពន្លឺដល់អស់ទាំងសាសន៍
ដើម្បីនឹងធ្វើឲ្យភ្នែកមនុស្សខ្វាក់បានភ្លឺឡើង
និងនាំពួកត្រូវចាប់ចងចេញពីគុកងងឹត
ហើយឲ្យពួកអ្នកដែលអង្គុយនៅក្នុងទីងងឹត
បានចេញរួចពីទីឃុំឃាំង។