អេសាយ 42:3-4
អេសាយ 42:3-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គនឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសម្ដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត ព្រះអង្គនឹងមិនដែលអន់ថយ ឬរសាយចិត្ត ដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹម ដល់ក្រឹត្យក្រមរបស់ព្រះអង្គ។
អេសាយ 42:3-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន! លោកនឹងមិនទន់ខ្សោយឡើយ លោកអង់អាចជានិច្ច រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ នៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់ចាំទទួលវិន័យពីលោក។
អេសាយ 42:3-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ទេ ក៏មិនលត់ប្រឆេះដែលនៅហុយដែរ ទ្រង់នឹងសំដែងចេញនូវសេចក្ដីយុត្តិធម៌ ដោយសេចក្ដីពិត ទ្រង់នឹងមិនដែលអន់ថយ ឬរសាយចិត្តដរាបដល់បានតាំងសេចក្ដីយុត្តិធម៌ឡើងនៅផែនដី ហើយកោះទាំងប៉ុន្មាននឹងសង្ឃឹមដល់ក្រឹត្យក្រមរបស់ទ្រង់។