ព្រះវិញ្ញាណនៃព្រះយេហូវ៉ា
នឹងសណ្ឋិតនៅលើអ្នកនោះ
គឺជាព្រះវិញ្ញាណនៃប្រាជ្ញានឹងយោបល់
ជាព្រះវិញ្ញាណនៃគំនិតវាងវៃ និងឫទ្ធានុភាព
ជាព្រះវិញ្ញាណនៃសេចក្ដីចេះដឹង
និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា។
អ្នកនោះនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ា
ហើយនឹងជំនុំជម្រះ មិនមែនតាមភ្នែកមើលឃើញ
ឬសម្រេចសេចក្ដីតាមត្រចៀកស្តាប់ឮនោះឡើយ