ខគម្ពីរពេញនិយមពី ចោទិយ‌កថា 6

«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក គឺ​ជា​ក្រុង​ធំ​ៗ ហើយ​ល្អ ដែល​អ្នក​មិន​បាន​សង់ ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​អ្នក​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​អ្នក​មិន​បាន​ជីក ហើយ​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​អ្នក​មិន​បាន​ដាំ រួច​អ្នក​បាន​បរិ‌ភោគ​ឆ្អែត នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ចោទិយ‌កថា 6