ទុតិយកថា 6:10-12

ទុតិយកថា 6:10-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​ស្បថ​នឹង​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក គឺ​ជា​ក្រុង​ធំ​ៗ ហើយ​ល្អ ដែល​អ្នក​មិន​បាន​សង់ ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​អ្នក​មិន​បាន​ប្រមូល​ទុក និង​ស្រះ​ជីក​ស្រាប់ ដែល​អ្នក​មិន​បាន​ជីក ហើយ​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ និង​ដើម​អូលីវ ដែល​អ្នក​មិន​បាន​ដាំ រួច​អ្នក​បាន​បរិ‌ភោគ​ឆ្អែត នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

ចែក​រំលែក
អាន ទុតិយកថា 6

ទុតិយកថា 6:10-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះអង្គ​បាន​សន្យា​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ជា​បុព្វបុរស​របស់​អ្នក​ថា​នឹង​ប្រគល់​ឲ្យ​អ្នក។ ស្រុក​នោះ​មាន​ក្រុង​ដ៏​ធំៗ ហើយ​ស្អាតៗ ជា​ក្រុង​ដែល​អ្នក​មិន​បាន​សង់ ព្រម​ទាំង​មាន​ផ្ទះ​ពេញ​ទៅ​ដោយ​ទ្រព្យ‌សម្បត្តិ​គ្រប់​យ៉ាង ជា​ទ្រព្យ​ដែល​អ្នក​ពុំ​បាន​ស្វះ‌ស្វែង​រក មាន​អណ្ដូង​ស្រាប់ គឺ​អណ្ដូង​ដែល​អ្នក​ពុំ​បាន​ជីក ហើយ​មាន​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​ដែល​អ្នក​ពុំ​បាន​ដាំ។ ពេល​ណា​អ្នក​មាន​ភោគ‌ផល​បរិភោគ​ឆ្អែត​ហើយ ចូរ​ប្រយ័ត្ន​ក្រែង​លោ​អ្នក​ភ្លេច​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

ចែក​រំលែក
អាន ទុតិយកថា 6

ទុតិយកថា 6:10-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុបជា​ពួក​ឰយុកោ​ឯង​ថា នឹង​ប្រទាន​ដល់​ឯង គឺ​ជា​ទី​ក្រុង​ធំ ហើយ​ល្អ​ដែល​ឯង​មិន​បាន​សង់ ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​ឯង​មិន​បាន​ប្រមូល​ទុក នឹង​ស្រះ​ជីក​ស្រាប់ ដែល​ឯង​មិន​បាន​ជីក ហើយ​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ នឹង​ដើម​អូលីវ ដែល​ឯង​មិន​បាន​ដាំ រួច​ឯង​បាន​បរិភោគ​ឆ្អែត នោះ​ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក

ចែក​រំលែក
អាន ទុតិយកថា 6

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ