ដានីយ៉ែលពោលថា៖
«សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ
នៅអស់កល្បតរៀងទៅ
ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។
ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល
ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង
ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
និងចំណេះដល់អស់អ្នកដែលមានយោបល់។
ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ
ហើយលាក់កំបាំង
ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត
ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។