នេះជាពាក្យរបស់ហោរាអេម៉ុស ជាម្នាក់ក្នុងចំណោមពួកគង្វាលនៅត្កូអា ជាសេចក្ដីដែលលោកបានឃើញពីដំណើរស្រុកអ៊ីស្រាអែល នៅក្នុងរជ្ជកាលព្រះបាទអូសៀស ស្តេចស្រុកយូដា និងក្នុងរជ្ជកាលព្រះបាទយេរ៉ូបោម ជាបុត្រព្រះបាទយ៉ូអាស ស្តេចស្រុកអ៊ីស្រាអែល គឺពីរឆ្នាំ មុនរញ្ជួយផែនដី។
លោកពោលថា
ព្រះយេហូវ៉ាគ្រហឹមពីស៊ីយ៉ូន
ហើយបញ្ចេញព្រះសូរសៀងពីក្រុងយេរូសាឡិម
នោះវាលស្មៅរបស់ពួកគង្វាលក៏សោកសៅ
ហើយកំពូលភ្នំកើមែលក៏ហួតហែងទៅ។