ព្រះនៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូល
គឺថ្មដានៃសាសន៍អ៊ីស្រាអែល
បានមានព្រះបន្ទូលមកខ្ញុំថា
អ្នកណាដែលគ្រប់គ្រងលើប្រជាជន
ដោយសុចរិត
ហើយគ្រប់គ្រងដោយកោតខ្លាចព្រះ
អ្នកនោះប្រៀបដូចជាពន្លឺនៅពេលព្រលឹមស្រាង
ពេលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ
ដែលមានស្មៅពន្លកពីដីឡើង
ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់។