មានថ្ងៃមួយ នៅពេលល្ងាចជិតងងឹតទៅហើយ ព្រះបាទដាវីឌក្រោកពីព្រះទែនយាងទៅមក នៅលើដំបូលដំណាក់ ក៏ទតព្រះនេត្រទៅឃើញស្ត្រីម្នាក់កំពុងងូតទឹក នាងនោះមានរូបឆោមស្រស់ល្អណាស់។ ព្រះបាទដាវីឌក៏ចាត់ឲ្យគេទៅស៊ើបសួរពីនាង ហើយម្នាក់នោះទូលថា៖ «នាងឈ្មោះបាតសេបា ជាកូនអេលាម ប្រពន្ធអ៊ូរី សាសន៍ហេត»។