ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះអ្នកបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់អ្នក ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់ ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង ដែលយើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។