២ របាក្សត្រ 1:11-12
២ របាក្សត្រ 1:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះទ្រង់មានព្រះបន្ទូលតបថា៖ «ដោយព្រោះអ្នកបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់អ្នក ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា និងយោបល់ ដើម្បីនឹងគ្រប់គ្រងលើប្រជារាស្ត្ររបស់យើង ដែលយើងបានតាំងអ្នកឲ្យធ្វើជាស្តេចលើគេ។ ដូច្នេះ យើងនឹងឲ្យអ្នកមានប្រាជ្ញា និងយោបល់ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន និងកិត្តិយសទៀត ទោះបីពីមុន ហើយទៅមុខទៀត គឺគ្មានស្តេចណាបានដូចនេះឡើយ ក៏មិនមានដែរ»។
២ របាក្សត្រ 1:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទសាឡូម៉ូនថា៖ «អ្នកមិនបានទូលសូមឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង ឬឲ្យបច្ចាមិត្តរបស់អ្នកត្រូវស្លាប់ ហើយក៏មិនបានទូលសូមឲ្យមានអាយុវែងដែរ តែអ្នកទូលសូមឲ្យមានប្រាជ្ញា និងការយល់ដឹង ដើម្បីគ្រប់គ្រងលើប្រជារាស្ត្រ ដែលយើងបានតែងតាំងអ្នកឲ្យគ្រងរាជ្យលើពួកគេ។ ដោយអ្នកមានបំណងដូច្នេះ យើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង។ លើសពីនេះ យើងក៏ផ្ដល់ឲ្យអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ភាពថ្កុំថ្កើងរុងរឿង គ្មានស្ដេចណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី»។
២ របាក្សត្រ 1:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះទ្រង់មានបន្ទូលតបថា ដោយព្រោះឯងបានប្រាថ្នាដូច្នេះ នៅក្នុងចិត្ត ហើយមិនបានសូមឲ្យបានទ្រព្យសម្បត្តិ ឬធនធាន ឬកិត្តិយស ឬការប្រហារជីវិតនៃពួកអ្នកដែលស្អប់ឯង ក៏មិនបានសូមអាយុឲ្យយឺនយូរឡើយ គឺបានសូមឲ្យមានប្រាជ្ញា នឹងយោបល់វិញ ដើម្បីនឹងគ្រប់គ្រងលើរាស្ត្រអញ ដែលអញបានតាំងឯងឲ្យធ្វើជាស្តេចលើគេ ដូច្នេះ អញឲ្យឯងមានប្រាជ្ញា នឹងយោបល់ហើយ ថែមទាំងឲ្យមានទ្រព្យសម្បត្តិ ធនធាន នឹងកិត្តិយសទៀតផង ដល់ម៉្លេះបានជាមុនឯង មិនដែលមានស្តេចណា បានយ៉ាងនោះឡើយ ហើយក្រោយឯងទៅមុខទៀត ក៏មិនមានដែរ