ដាវីឌក៏កំណត់ទុកពាក្យទាំងនោះនៅតែក្នុងចិត្ត ហើយមានសេចក្ដីភ័យដោយព្រោះព្រះបាទអ័គីស ជាស្តេចក្រុងកាថជាខ្លាំង។ ដូច្នេះ លោកប្ដូរឫកពានៅមុខគេ ហើយដោយព្រោះលោកនៅក្នុងកណ្ដាប់ដៃរបស់គេ លោកក៏ក្លែងធ្វើជាឆ្កួត ដោយធ្វើជាគូរវាសលើទ្វារ និងបង្ហៀរទឹកមាត់លើពុកចង្កា។