កាលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្ដេចក៏នៅរំខានតួនធ្វើអ្វី?»។ អ៊ីសាមិនយកចិត្តទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែអ៊ីសាមានប្រសាសន៍ទៅលោកយ៉ៃរូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។