1
ម៉ាកុស 1:35
អាល់គីតាប
ព្រឹកឡើង កាលងងឹតនៅឡើយ អ៊ីសាក្រោកឡើង គាត់ចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយទូរអានៅទីនោះ។
ប្រៀបធៀប
រុករក ម៉ាកុស 1:35
2
ម៉ាកុស 1:15
អ៊ីសាមានប្រសាសន៍ថា៖ «ពេលកំណត់មកដល់ហើយ រីឯនគររបស់អុលឡោះ ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្ដគំនិត ហើយជឿដំណឹងល្អចុះ!»។
រុករក ម៉ាកុស 1:15
3
ម៉ាកុស 1:10-11
ពេលអ៊ីសាឡើងពីទឹកមកភ្លាម គាត់ឃើញផ្ទៃមេឃរហែកជាពីរ ហើយរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។ មានឮសំឡេងពីលើមេឃមកថា៖ «អ្នកជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នកណាស់!»។
រុករក ម៉ាកុស 1:10-11
4
ម៉ាកុស 1:8
ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯគាត់វិញ គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ»។
រុករក ម៉ាកុស 1:8
5
ម៉ាកុស 1:17-18
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមអ៊ីសាទៅ។
រុករក ម៉ាកុស 1:17-18
6
ម៉ាកុស 1:22
អ្នកដែលបានស្ដាប់អ៊ីសាងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលគាត់បង្រៀន ព្រោះគាត់ មានប្រសាសន៍ប្រកបដោយអំណាចខុសប្លែកពីពួកតួន។
រុករក ម៉ាកុស 1:22
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ