ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកឲ្យគាត់។ អ៊ីសាបានសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះស្តេចអធិរាជ»។ អ៊ីសាក៏មានប្រសាសន៍ទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចអធិរាជ ចូរឲ្យទៅស្តេចអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់អុលឡោះ ចូរជូនទៅអុលឡោះវិញដែរ»។