អ៊ីសាប្រសូតនៅភូមិបេថ្លេហិមក្នុងស្រុកយូដា នារជ្ជកាលស្តេចហេរ៉ូដ។ មានពួកហោរាចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូសាឡឹម សួរថា៖ «ស្តេចរបស់ជនជាតិយូដា ដែលទើបនឹងប្រសូតនៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់គាត់រះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយបង្គំគាត់»។