នេះជាដំណើររឿង អំពីកំណើតរបស់អ៊ីសាអាល់ម៉ាហ្សៀស។ នាងម៉ារីយំ ម្តាយរបស់អ៊ីសាត្រូវជាគូដណ្ដឹងរបស់យូសុះ។ មុនពេលអ្នកទាំងពីររួមរស់ជាមួយគ្នា នាងម៉ារីយំមានផ្ទៃពោះ ដោយសាររសអុលឡោះដ៏វិសុទ្ធរួចទៅហើយ។ យូសុះ គូដណ្ដឹងរបស់នាងជាមនុស្សសុចរិត គាត់មិនចង់បំបាក់មុខនាងឡើយ គឺគាត់សម្រេចចិត្ដថា នឹងផ្ដាច់ពាក្យដោយស្ងាត់ៗវិញ។