អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល
មានបន្ទូលថា ទ្រង់មិនពេញចិត្ត
នឹងការលែងលះគ្នាទេ
ហើយអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល
ក៏មិនពេញចិត្តនឹងអ្នកដែលប្រព្រឹត្ត
អំពើឃោរឃៅបែបនេះ
ចំពោះភរិយារបស់ខ្លួនដែរ!
ហេតុនេះ ចូរកាន់ចិត្តគំនិតឲ្យបានល្អ
មិនត្រូវមានចិត្តក្បត់ឡើយ។