ខគម្ពីរពេញនិយមពី លូកា 4

អ៊ីព្លេស​នាំ​អ៊ីសា​ទៅ​កន្លែង​មួយ​ដ៏​ខ្ពស់ ហើយ​ចង្អុល​បង្ហាញ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​ឲ្យ​អ៊ីសា​ឃើញ ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី។ អ៊ីព្លេស‌ហ្សៃតន​ជម្រាប​អ៊ីសា​ថា៖ «ខ្ញុំ​នឹង​ប្រគល់​អំណាច ព្រម​ទាំង​ភោគ‌ទ្រព្យ​របស់​នគរ​ទាំង​នោះ​ឲ្យ​អ្នក ដ្បិត​អ្វីៗ​ទាំង​អស់​ជា​សម្បត្តិ​របស់​ខ្ញុំ ខ្ញុំ​អាច​ប្រគល់​ឲ្យ​អ្នក​ណា​ក៏​បាន​ស្រេច​តែ​នឹង​ចិត្ដ​ខ្ញុំ។ ដូច្នេះ ប្រសិន​បើ​អ្នក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ សម្បត្តិ​ទាំង​នោះ​នឹង​បាន​ជា​របស់​អ្នក​ហើយ»។ អ៊ីសា​ឆ្លើយ​ទៅ​វិញ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​តែ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ” »។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 4