1
លូកា 3:21-22
អាល់គីតាប
ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ អ៊ីសាក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលអ៊ីសាកំពុងទូរអ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយរសអុលឡោះដ៏វិសុទ្ធចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើអ៊ីសា។ មានឮសំឡេងពីលើមេឃមកថា៖ «អ្នកជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងអ្នកណាស់»។
ប្រៀបធៀប
រុករក លូកា 3:21-22
2
លូកា 3:16
យ៉ះយ៉ាមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែអ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។
រុករក លូកា 3:16
3
លូកា 3:8
ចូរប្រព្រឹត្ដអំពើល្អដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ កុំអាងខ្លួនថា មានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អុលឡោះក៏អាចធ្វើឲ្យថ្មទាំងនេះ ទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។
រុករក លូកា 3:8
4
លូកា 3:9
ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។
រុករក លូកា 3:9
5
លូកា 3:4-6
គាត់ប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបណាពីអេសាយថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោស្ថានថាៈ ចូររៀបចំផ្លូវរបស់អម្ចាស់ ចូរតម្រង់ផ្លូវឲ្យគាត់។ ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់ ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ របស់អុលឡោះ»។
រុករក លូកា 3:4-6
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ