ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួនជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកចោរប្លន់នោះ?»។ តួននោះឆ្លើយថា៖ «គឺអ្នកដែលមានចិត្ដមេត្ដាករុណាចំពោះគាត់»។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ ហើយប្រព្រឹត្ដឲ្យបានដូចអ្នកនោះទៅ»។