ពួកគ្រូធ្មប់ក៏ប្រើមន្តអាគម ដើម្បីបង្កើតមូសដែរ តែពួកគេធ្វើពុំបានទេ។ មូសនៅតែរោមមនុស្ស និងសត្វដដែល។ ពេលនោះ ពួកគ្រូធ្មប់ជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «ការនេះកើតមកពីអុលឡោះ»។ ប៉ុន្តែ ស្តេចហ្វៀរ៉អ៊ូននៅតែមានចិត្តមានះ មិនព្រមស្តាប់ម៉ូសា និងហារូន ដូចអុលឡោះតាអាឡាមានបន្ទូលទុកស្រាប់។