ខគម្ពីរពេញនិយមពី ណាពី​ដានី‌យ៉ែល 9

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ស្ដាប់​ខ្ញុំ សូម​មើល​ក្រុង​បាក់​បែក ដែល​ជា​កម្ម‌សិទ្ធិ​របស់​ទ្រង់​នេះ​ផង! យើង​ខ្ញុំ​អង្វរ​ទ្រង់ ដោយ​មិន​ពឹង​ផ្អែក​លើ​អំពើ​សុចរិត​របស់​យើង​ខ្ញុំ​ទេ តែ​យើង​ខ្ញុំ​សូម​ពឹង​ផ្អែក​លើ​ចិត្ត​អាណិត‌អាសូរ​ដ៏​ធំ‌ធេង​របស់​ទ្រង់។ អុលឡោះ​ជា​អម្ចាស់​អើយ សូម​ស្ដាប់​យើង​ខ្ញុំ! អុលឡោះ​ជា​អម្ចាស់​អើយ សូម​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ផង! អុលឡោះ​ជា​អម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ​ឡើយ! ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ដោយ​យល់​ដល់​នាម​របស់​ទ្រង់ សូម​មក​ជួយ​យើង​ខ្ញុំ​ជា​ប្រញាប់ ដ្បិត​ទីក្រុង និង​ប្រជា‌រាស្ត្រ​នេះ ជា​កម្មសិទ្ធិ​របស់​ទ្រង់”។