គាត់ពោលថា៖
«សូមលើកតម្កើងនាមអុលឡោះ
អស់កល្បជាអង្វែងតរៀងទៅ!
ទ្រង់ប្រកបដោយប្រាជ្ញាញាណ
និងអំណាច
ទ្រង់ធ្វើឲ្យពេលវេលា និងរដូវកាល
ផ្លាស់ប្ដូរជាបន្តបន្ទាប់គ្នា
ទ្រង់ទម្លាក់ស្ដេចនានាពីរាជបល្ល័ង្ក
ទ្រង់លើកស្ដេចនានាឲ្យឡើងគ្រងរាជ្យ
ទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ
និងប្រទានចំណេះដល់អ្នកដែលចេះពិចារណា
ទ្រង់សំដែងឲ្យស្គាល់អ្វីៗ
ដែលមានអត្ថន័យជ្រៅជ្រះ និងលាក់កំបាំង
ទ្រង់ឈ្វេងយល់អ្វីៗដែលស្ថិតនៅក្នុងភាពងងឹត
ដ្បិតមានពន្លឺស្ថិតនៅជាមួយទ្រង់។