ខ្ញុំបន្លឺសំឡេង អំពាវនាវដល់ព្រះ
ខ្ញុំបន្លឺសំឡេងឡើងដល់ព្រះ
ហើយទ្រង់ក៏ស្តាប់ខ្ញុំ
នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា
នោះខ្ញុំបានស្វែងរកព្រះអម្ចាស់
នៅពេលយប់ នោះខ្ញុំបានប្រទូលដៃឡើងឥតឈប់ឈរ
ព្រលឹងខ្ញុំមិនព្រមក្សាន្តទុក្ខទេ