1
ទំនុកដំកើង 143:10
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាម ព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ទ្រង់ នាំទូលបង្គំចូលទៅ ក្នុងស្រុក ដែលប្រកបដោយសេចក្ដីទៀងត្រង់
ប្រៀបធៀប
រុករក ទំនុកដំកើង 143:10
2
ទំនុកដំកើង 143:8
សូមឲ្យទូលបង្គំបានឮសេចក្ដីសប្បុរសរបស់ទ្រង់ នៅពេលព្រឹក ដ្បិតទូលបង្គំទុកចិត្តនឹងទ្រង់ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវដែលគួរដើរ ពីព្រោះទូលបង្គំបានលើកព្រលឹងទៅរកទ្រង់
រុករក ទំនុកដំកើង 143:8
3
ទំនុកដំកើង 143:9
ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំ ឲ្យរួចពីពួកខ្មាំងសត្រូវ ទូលបង្គំរត់មកពឹងជ្រកនៅទ្រង់
រុករក ទំនុកដំកើង 143:9
4
ទំនុកដំកើង 143:11
ឱព្រះយេហូវ៉ាអើយ សូមចំរើនកំឡាំងដល់ទូលបង្គំ ដោយយល់ដល់ព្រះនាមទ្រង់ សូមនាំព្រលឹងទូលបង្គំចេញពីសេចក្ដីវេទនា ដោយសេចក្ដីសុចរិតរបស់ទ្រង់
រុករក ទំនុកដំកើង 143:11
5
ទំនុកដំកើង 143:1
ឱព្រះយេហូវ៉ាអើយ សូមស្តាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្តាប់សេចក្ដីទូលអង្វររបស់ទូលបង្គំ សូមឆ្លើយតបមកទូលបង្គំផង ដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីសុចរិតរបស់ទ្រង់
រុករក ទំនុកដំកើង 143:1
6
ទំនុកដំកើង 143:7
៙ ឱព្រះយេហូវ៉ាអើយ សូមប្រញាប់នឹងឆ្លើយមកទូលបង្គំ ដ្បិតវិញ្ញាណទូលបង្គំអន់ថយហើយ សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំនឹងត្រឡប់ដូចជាពួកអ្នក ដែលចុះទៅក្នុងរណ្តៅ
រុករក ទំនុកដំកើង 143:7
7
ទំនុកដំកើង 143:5
ទូលបង្គំនឹកចាំពីអស់ទាំងថ្ងៃដែលកន្លងទៅហើយ ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់ដែរ
រុករក ទំនុកដំកើង 143:5
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ