ពាក្យសំដីរបស់អ្នកបានទប់ទល់ពួកអ្នក ដែលកំពុងតែដួល ហើយអ្នកបានចំរើនកំឡាំងដល់ជង្គង់ខ្សោយ តែឥឡូវនេះ សេចក្ដីនោះបានមកដល់អ្នកវិញ ហើយអ្នកទ្រាំមិនបាន ក៏ពាល់ប៉ះនឹងអ្នក ហើយអ្នកមានសេចក្ដីស្រយុតចុះ ដែលអ្នកកោតខ្លាចដល់ព្រះ នោះតើមិនមែនជាទីអាងរបស់អ្នក ហើយដែលផ្លូវប្រព្រឹត្តរបស់អ្នកសុទ្ធតែទៀងត្រង់ នោះតើមិនមែនជាទីសង្ឃឹមដល់អ្នកទេឬអី