ខគម្ពីរពេញនិយមពី យ៉ូប 2

រីឯ​មិត្រ​សំឡាញ់​របស់​យ៉ូប​ទាំង​៣​នាក់ កាល​បាន​ឮ​និយាយ​ពី​សេចក្ដី​អាក្រក់​ទាំង​នោះ ដែល​កើត​ដល់​លោក នោះ​គេ​ក៏​មក​ពី​លំនៅ​របស់​គេ​រៀង​ខ្លួន គឺ​អេលី‌ផាស ជា​សាសន៍​ថេម៉ាន​១ ប៊ីល‌ដាឌ ជា​សាសន៍​ស៊ូអា​១ នឹង​សូផារ ជា​សាសន៍​ន៉ាអាម៉ា​១ គេ​សន្មត​គ្នា​នឹង​មក​រួម​ទុក្ខ​ជា​មួយ ហើយ​ជួយ​ឲ្យ​លោក​ក្សាន្ត​ចាក​ទុក្ខ កាល​គេ​ងើប​ភ្នែក​មើល​ពី​ចំងាយ​ទៅ​ឃើញ តែ​មិន​បាន​ស្គាល់​លោក នោះ​ក៏​ឡើង​សំឡេង​យំ ហើយ​ហែក​អាវ​ខ្លួន​គ្រប់​គ្នា ព្រម​ទាំង​បាច​ធូលី​ដី​ទៅ​លើ​អាកាស ពី​លើ​ក្បាល​របស់​ខ្លួន​ដែរ រួច​គេ​អង្គុយ​នៅ​ដី ជា​មួយ​នឹង​លោក​អស់​៧​យប់​៧​ថ្ងៃ ឥត​មាន​អ្នក​ណា​និយាយ​ទៅ​លោក​១​ម៉ាត់​សោះ ដោយ​ឃើញ​ថា លោក​មាន​សេចក្ដី​ទុក្ខ​ជា​ទំងន់​ណាស់។