រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ រួចគេអង្គុយនៅដី ជាមួយនឹងលោកអស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅលោក១ម៉ាត់សោះ ដោយឃើញថា លោកមានសេចក្ដីទុក្ខជាទំងន់ណាស់។
អាន យ៉ូប 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 2:11-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ