ដ្បិតដែលសូមទាហាន នឹងពលសេះ ពីស្តេចឲ្យទៅរាំងរាពួកខ្មាំងសត្រូវតាមផ្លូវ នោះនឹងនាំឲ្យខ្ញុំមានសេចក្ដីខ្មាស ពីព្រោះយើងបានទូលស្តេចហើយថា ព្រះហស្តនៃព្រះរបស់យើងរាល់គ្នា សណ្ឋិតនៅនឹងអស់អ្នកដែលស្វែងរកទ្រង់ ដើម្បីនឹងប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា នឹងសេចក្ដីក្រេវក្រោធនៃទ្រង់ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលទ្រង់វិញ ដូច្នេះ យើងរាល់គ្នាបានតម ហើយសូមអង្វរដល់ព្រះនៃយើងពីដំណើរនេះ ហើយទ្រង់ក៏ទទួលស្តាប់តាមយើង។