អែសរ៉ា 8:22-23

អែសរ៉ា 8:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ខ្ញុំ​ខ្មាស​មិន​ហ៊ាន​ទូល​សូម​ទាហាន និង​ពល​សេះពី​ស្តេច ដើម្បី​ការ​ពារ​ពួក​យើង​ពី​ខ្មាំង​សត្រូវ​តាម​ផ្លូវ​ឡើយ ព្រោះ​យើង​បាន​ទូល​ស្តេច​ថា "ព្រះ‌ហស្ត​របស់​ព្រះ​នៃ​យើង សណ្ឋិត​នៅ​លើ​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌អង្គ ដើម្បី​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា និង​សេចក្ដី‌ក្រោធ​របស់​ព្រះ‌អង្គ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ព្រះ‌អង្គ"។ ដូច្នេះ យើង​បាន​តម​អាហារ ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល​អង្វរ​របស់​យើង»។

ចែក​រំលែក
អាន អែសរ៉ា 8

អែសរ៉ា 8:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ដែល​សូម​ទាហាន នឹង​ពល​សេះ ពី​ស្តេចឲ្យ​ទៅ​រាំង‌រា​ពួក​ខ្មាំង​សត្រូវ​តាម​ផ្លូវ នោះ​នឹង​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​យើង​បាន​ទូល​ស្តេច​ហើយ​ថា ព្រះ‌ហស្ត​នៃ​ព្រះ​របស់​យើង​រាល់​គ្នា សណ្ឋិត​នៅ​នឹង​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់ ដើម្បី​នឹង​ប្រោស​ឲ្យ​បាន​សេចក្ដី​ល្អ តែ​ព្រះ‌ចេស្តា នឹង​សេចក្ដី​ក្រេវ‌ក្រោធ​នៃ​ទ្រង់ នោះ​ទាស់​នឹង​អស់​អ្នក​ដែល​បោះ‌បង់​ចោល​ទ្រង់​វិញ ដូច្នេះ យើង​រាល់​គ្នា​បាន​តម ហើយ​សូម​អង្វរ​ដល់​ព្រះ​នៃ​យើង​ពី​ដំណើរ​នេះ ហើយ​ទ្រង់​ក៏​ទទួល​ស្តាប់​តាម​យើង។

ចែក​រំលែក
អាន អែសរ៉ា 8