1
សាស្តា 5:2
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
កុំឲ្យចិត្តឯងរហ័សពេក ក៏កុំឲ្យមាត់ឯងពោលឥតបើគិតនៅចំពោះព្រះឡើយ ដ្បិតព្រះទ្រង់គង់នៅឯស្ថានសួគ៌ ហើយឯងនៅផែនដីទេ ដូច្នេះ ត្រូវឲ្យឯងមានសំដីតិចវិញ
ប្រៀបធៀប
រុករក សាស្តា 5:2
2
សាស្តា 5:19
ឯអស់អ្នកណាដែលព្រះបានប្រទានឲ្យមានទ្រព្យសម្បត្តិ នឹងធនធាន ព្រមទាំងឲ្យមានអំណាចនឹងបរិភោគផលនៃរបស់ទាំងនោះ នឹងទទួលយកចំណែករបស់ខ្លួនបាន ហើយរីករាយក្នុងការដែលខ្លួនធ្វើដែរ នេះឯងជាអំណោយទានពីព្រះ
រុករក សាស្តា 5:19
3
សាស្តា 5:10
អ្នកណាដែលស្រឡាញ់ប្រាក់ នោះនឹងមិនស្កប់ចិត្តដោយប្រាក់ប៉ុណ្ណោះទេ ឬអ្នកណាដែលចូលចិត្តនឹងទ្រព្យដ៏បរិបូរ នោះក៏មិនស្កប់ចិត្តដោយផលចំរើនប៉ុណ្ណោះដែរ នេះក៏ជាការឥតប្រយោជន៍ទទេ
រុករក សាស្តា 5:10
4
សាស្តា 5:1
ចូររក្សាជើងឯង ក្នុងកាលដែលចូលទៅក្នុងដំណាក់នៃព្រះ ដ្បិតដែលចូលទៅជិតដើម្បីស្តាប់ នោះវិសេសជាងថ្វាយយញ្ញបូជារបស់មនុស្សល្ងីល្ងើ ពីព្រោះគេមិនដឹងជាគេធ្វើអាក្រក់ទេ។
រុករក សាស្តា 5:1
5
សាស្តា 5:4
កាលណាឯងបន់ព្រះ នោះកុំឲ្យបង្អង់នឹងលាបំណន់នោះឡើយ ពីព្រោះទ្រង់មិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ
រុករក សាស្តា 5:4
6
សាស្តា 5:5
ស៊ូកុំឲ្យឯងបានបន់ ជាជាងបន់ហើយ តែមិនលាបំណន់នោះវិញ
រុករក សាស្តា 5:5
7
សាស្តា 5:12
ឯការដេកលក់នៃមនុស្សដែលធ្វើការនឿយហត់ នោះស្រួលឆ្ងាញ់ ទោះបើបានបរិភោគតិចឬច្រើនក្តី ប៉ុន្តែការបរិភោគហួសប្រមាណរបស់អ្នកមាន នោះមិនឲ្យគេដេកលក់បានទេ។
រុករក សាស្តា 5:12
8
សាស្តា 5:15
អ្នកនោះសំរាលចេញពីផ្ទៃម្តាយមកយ៉ាងណា នោះក៏ត្រូវត្រឡប់ទៅវិញខ្លួនទទេ ដូចជាបានមកនោះដែរ ឥតយកអ្វីពីការនឿយហត់របស់ខ្លួនជាប់នៅដៃទៅជាមួយបានឡើយ
រុករក សាស្តា 5:15
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ